សៀវភៅល្បីមួយលើកឡើងថា "ពិតជាអាច”
ក្នុងឆ្នាំ១៩៣៧បន្ទាប់ពីចំណាយពេលអស់ជាច្រើនឆ្នាំនៃស្រាវជ្រាវ ពីការជោគជ័យខាងផ្នែកហិរញ្ញវត្ថុនិងស៊ើបអង្កេតមនុស្សដែលបាន ក្លាយជាអ្នកមានមក គាត់បានបោះពុម្ពសៀវភៅមួយដែលមានចំណងជើងថា"គិតនិងធំឡើងមាន”។ បើទោះវាត្រូវបានគេបោះពុម្ពក្នុងពាក់កណ្ដាលនៃ វិបត្តិសេដ្ឋកិច្ចក៏ដោយ ប៉ុន្តែវាបានទទួលជោគជ័យយ៉ាងឆាប់រហ័ស។
វាគឺជាសៀវភៅមួយក្នុងចំណោមសៀវភៅមិនមែនជារឿងប្រឌិតទាំងឡាយ ដែលពេញនិយមបំផុតមិនធ្លាប់ត្រូវបានគេសរសេរពីមុនមកទេ។ ទស្សនាវដ្ដីForbes លើកឡើងថាវាបានលក់អស់៧០លានថតចម្លងចាប់តាំងពីបង្ហាញខ្លួនជា លើកដំបូងហើយបន្តលក់ដាច់អស់ជាច្រើនថតចម្លងទៀតសព្វថ្ងៃនេះ។ លោកNapoleon Hill បានសរសេរសៀវភៅអំពីការជោគជ័យយ៉ាងហោចណាស់ចំនួន១០ក្បាលមុនពេល គាត់ស្លាប់ក្នុងឆ្នាំ១៩៧០។ប៉ុន្តែគ្មានមួយក្បាលណាមួយនៃសៀវភៅ ទាំងអស់នោះលក់ដាច់ច្រើនក្បាលថតចម្លងដូចសៀវភៅ "គិតនិងធំឡើងមាន”នោះទេ។
ក្រុមហ៊ុន SmarterComicsបានចេញផ្សាយនូវការរៀបចំសៀវភៅមួយនេះ។លោក Franco Ardaជាស្ថាបនិកនិងចាងហ្វាងនៃក្រុមហ៊ុននេះ។គាត់ធ្លាប់បានធ្វើ ការជាអ្នកវិនិយោគខាងធនាគារម្នាក់។គាត់បានចាប់ផ្ដើមបង្កើត ក្រុមហ៊ុនកាលពី៣ឆ្នាំមុនជាមួយនឹងលុយផ្ទាល់ខ្លួនរបស់គាត់។ គាត់ចង់បង្កើតសៀវភៅរូបភាពទាំងឡាយដែលបង្កើនការយល់ដឹង។សៀវភៅ របស់គាត់ជាច្រើន ផ្ដល់នូវព័ត៌មានជាច្រើនគ្រប់ទំព័រសៀវភៅទាំងអស់ប៉ុន្តែវាងាយ យល់,ជារូបភាពឬជារឿងកំប្លែងនិងជារូបសណ្ឋាន។
លោកMr. Arda និយាយថាអ្នកអានជាច្រើននឹងយល់ដឹងនិងចង់ចាំបន្ថែមទៀតអំពីការ ទទួលបានជោគជ័យប្រសិនបើពួកគេអាចសៀវភៅរឿងកំប្លែង "គិតនិងធំឡើងមាន”។
ពីព្រោះវាត្រូវបានរៀបចំឡើងជាសៀវភៅរឿងកំប្លែងនោះវាគឺទី១. ងាយស្រួយអានជាងមុន,ទី១.ងាយស្រួលចាំជាងមុនផងដែរ។ពីព្រោះតែ អ្នកធ្លាប់ឃើញអ្វីមួយដោយផ្ទាល់នោះ វាពិតជាធ្វើឲ្យខួរក្បាលរបស់អាចទទួលបានយ៉ាងឆាប់រហ័សជាងមុន ហើយបន្ទាប់មកអ្នកអាចរក្សាវាទុកបានយូរជាងមុន។អត្ថបទលំអិតនិង រូបភាព៖VOA Special English
No comments:
Post a Comment